ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកជាមួយម៉ូតូ ដែលបើកស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ , អ្នកបើករថយន្តបង្ករត់បាត់

61

 

កំពង់ស្ពឺ ៖ ករណីរថយន្តបុកជាមួយម៉ូតូ ដែលបើកស្របទិសគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ហេតុការណ៍នេះកើតឡើង នៅលើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ១២និង១៣ ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តគ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3E.3280 សណ្តោងរុឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HS.7972 បើកបរដោយឈ្មោះ ជា ចន្ទី ភេទ ស្រី អាយុ១៩ ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំបរិបូរណ៍ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរស្របទិសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ចំណែកសពសមត្ថកិច្ចបានប្រគល់ជូនទៅ ក្រុមគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង