ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លុប អាជ្ញាប័ណ្ណ លោក ឃឿន សុឡា (K01) ក្រោយផ្សព្វផ្សាយព័ត៌មានបែបញុះញង់

79

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១សម្រេចដកហូត អាជ្ញាប័ណ្ណ លោក ឃឿន សុឡា (K01) ក្រោយផ្សព្វផ្សាយព័ត៌មានបែបញុះញង់។

រដ្ឋមន្រ្តីក្រសួងព័ត៌មានសម្រេចលុបប្រកាសលេខ២៦៨ព. ម.ប្រក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានស្តីពីការ អនុញ្ញាតឱ្យលោក ឃឿន សុឡា សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ០១១២៤១២៧៣ ចុះ ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៦ អាសយដ្ឋានស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកអាជីវកម្មគេហ៏ទំព័រឈ្មោះ K01 ធីវីអនឡាញ ” www.ko1 tv online.com ” ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រកាស និងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះត្រូវទុកជានិរាករណ៍។ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គ នាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួននិងសមត្ថកិច្ច ពាក់ព័ន្ធត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង