ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះទូកប្រភេទបេអឺ ​ក្នុងសមុទ្រនៅ ខេត្តព្រះសីហនុ ដោយសារផ្ទុះកំប៉ុងហ្គាស

174

ព្រះសីហនុ៖ អូប័រល្បឿនលឿនចំនួន២គ្រឿង ចុះជួយអន្តរាគមន៍ ទូកនេសាទមួយគ្រឿងឆេះជាអគ្គីភ័យក្នុងសមុទ្រនៅខេត្តព្រះសីហនុ ដោយសារផ្ទុះកំប៉ុងហ្គាស។

ក្រុមការងារសង្គ្រោះនិងអូប័រល្បឿនលឿនចំនួន២គ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះជួយជនរងគ្រោះ ដោយសារអគ្គីភយ័ឆេះទូកនេសាទ សន្ទូចរនង មួយគ្រឿង កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី​ល្ងាច ​នៅក្នុងលម្ហសមុទ្រត្រង់ចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូប្រហែល៥ម៉ៃ ស្ថិតនៅភូមិកោះ​រ៉ុងសន្លឹម​ សង្កាត់កោះរ៉ុង​សន្លឹម​ ក្រុងកោះរ៉ុង​។

តាមការបំភ្លឺពីជនរងគ្រោះជាម្ចាស់ទូកដែលឆេះបានរៀបរាប់ថា ទូកនេសាទ ដែលឆេះនេះ មានមនុស្សចំនួនតែ១នាក់ទេ ដោយកម្មករទូក៣នាក់ទៀតបានឡើងទៅគោកតាំងពីព្រឹក ហើយ ទូករបស់គាត់ ជាទូកឈើយន្តបេប្រភេទនេសាទ(បេអឺអូសបាល់)។
ជនរងគ្រោះ មានឈ្មោះ គង់​ សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ នឹងមានទីលំនៅភូមិកំពង់នង់​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្តកំពត​។តាមម្ចាស់ទូក បញ្ជាក់ថាមូលហេតុដែលបណ្តាលអោយឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។ជនរងគ្រោះមិនគ្រោះថ្នាក់រឺរងរបួសអ្វីឡើយ គ្រាន់តែខូចខាតសម្ភារ រួមមាន:
១- ឆេះទូកប្រភេទបេអឺ​ ពណ៌ត្រួយចេក​ ប្រវែងបណ្តោយ១៦.៧ម៉ែត្រ ទទឹងប្រវែង៤.៩ម៉ែត្រ​មួយគ្រឿង​,​ម៉ាស៊ីនម៉ាក Hino កម្លាំង៣១៥សេស​ ។
២- ឧបករណ៍​នេសាទមួយចំនួនធំ ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួយសង្គ្រោះនឹងបានបញ្ជូនតាមអូបរ័ល្បឿនលឿនចំនួន២គ្រឿង បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាដល់ម្ចាស់ទូកចំនួន៤០មុឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង