អភិបាលខណ្ឌច្បារអំពៅ នាំយកគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៥៧គ្រួសារ សង្កាត់ក្បាលកោះ
ភ្នំពេញ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ានាំនៅថ្ងៃទី១៧ សីហា ២០១៨នេះបានយកគ្រឿងឧបភោគ បរិភោគទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៥៧ គ្រួសារ ដែលទើបទទួលបានដីមួយឡូតិ៍ជាកម្មសិទ្ធិ នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រោយពីទទួលព័ត៌មានថា ពួកគាត់ជួបការលំបាល។
មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅបានអោយដឹងថា នៅថ្ងៃទី១៧ សីហា ២០១៨នេះ ដោយមានការយកចិត្តទុកដាក់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកនិងក្រុមការងារបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនទៅឧបត្ថម្ភប្រជាពលរដ្ឋចំនួន៥៧ គ្រួសារ ដែលទើបទទួលបានដីមួយឡូតិ៍ជាកម្មសិទ្ធិ នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ។នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ក្នុងនាមជាម៉ែ ជាឳរបស់ប្រជាពលរដ្ឋ ពោលគឺទីណាមានការលំបាក គឺមានមុខអាជ្ញាធរចុះជួយប្រជាពលរដ្ឋភ្លាមៗតែម្តង៕











