ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អ៊ូ ពៅ អធិការរងខណ្ឌ៧មករា ត្រូវបណ្តឹងថា វាយអតីតចៅសង្កាត់ពន្សាំង និងប្តី ព្រោះរឿងលុយកម្រៃជើងសារទិញលក់ដីធ្លី

200

ភ្នំពេញ៖ លោក អ៊ូ ពៅ អធិការរងទទួលបន្ទុកអន្ដោប្រវេសន៍ប្រចាំខណ្ឌ៧មករា បានប្រើហឹង្សាទៅលើប្ដីប្រពន្ធ២នាក់ ដែលប្រពន្ធជាអតីតចៅសង្កាត់សង្កាត់ពន្សាំងបណ្ដាលឱ្យរងរបួស ហើយប្ដីប្រពន្ធទាំង២នាក់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលពន្លាំង រួចក៏បន្ដដើរដាក់ពាក្យបណ្ដឹងបន្ដទៀតដើម្បីរកយុត្ដិធម៌ ។ ដោយសារលោក អ៊ូ ពៅ គាត់បានប្រាប់ថា ទៅប្ដឹងដល់ណាទៅៗគាអត់ខ្លាចទេ ។ រឿងនេះត្រូវបានចែកចាយវីដេអូពេញហ្វេសប៊ុក ហើយរងចាំមើលតើលោក អ៊ូ ពៅ អធិការរងទទួលបន្ទុកអន្ដោប្រវេសន៍ប្រចាំខណ្ឌ៧មករា ដោះស្រាយយ៉ាងណាជាមួយជនរងគ្រោះ។

អធិការរងខណ្ឌ៧មករា ម្នាក់ឈ្មោះ អ៊ូ ពៅ ទទួលបន្ទុកអន្ដោប្រវេសន៍ រហ័សនាម៦ បានរងបណ្តឹងថា បាននាំបក្ខពួកទៅវាយអតីតចៅសង្កាត់ពន្សាំង គឺលោកស្រី ឌី សារៀម និងប្តីលោកស្រី ដល់ក្នុងសាលាសង្កាត់ បណ្តាលឲ្យរងរបួស ព្រោះរឿងលុយកម្រៃជើងសារទិញលក់ដីធ្លី។

យោងតាមពាក្យរបស់លោក សេត សឹម ជាប្តី និងលោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង ជាប្រពន្ធបានប្តឹងឈ្មោះ លោក អ៊ូ ពៅ ភេទប្រុស អាយុប្រហែល ៤១ឆ្នាំ មុខរបរជាអធិការរងខណ្ឌ៧មករា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ខណ្ឌព្រែកព្នៅ ដោយចោទប្រកាន់ឈ្មោះ អ៊ូ ពៅ ថាបានវាយពួកខ្លួនបណ្តាលឲ្យត្រូវក្បាល និងដងខ្លួនរងរបួសហើម។

ពាក្យបណ្តឹងបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះ ឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម បានទៅសាលាសង្កាត់ពន្សាំង ដោះស្រាយរឿងឈ្មោះ យី សុខជា ពាក់ព័ន្ធរឿងលុយកម្រៃជើងសារ ទិញលក់ដីធ្លីរបស់ជនរងគ្រោះ។ ខណៈដែលជនរងគ្រោះ និងឈ្មោះ យី សុខជា កំពុងតែដោះស្រាយគ្នាស្រាប់តែឈ្មោះ អ៊ូ ពៅ ជាអ្នកស្គាល់គ្នាជាមួយឈ្មោះ យី សុខជា ដែលមិនមានជាប់ពាក់ព័ន្ធ ក្នុងរឿងនោះសោះ បានដើរចូលទៅក្នុងបន្ទប់ ហើយគំរាមកំហែងជនរងគ្រោះ ទើបជនរងគ្រោះបានយកទូរស័ព្ទថតរូបឈ្មោះ អ៊ូ ពៅ ក៏ត្រូវឈ្មោះ អ៊ូ ពៅ វាយតែម្តងទៅ។

ពាក់ព័ន្ធរឿងលុយកម្រៃជើងសារ ដែលជនរងគ្រោះឈ្មោះ សេត សឹម និងឈ្មោះ ឌី សារៀម អះអាងថា ពួកគាត់បានលក់ដីមួយកន្លែង ដោយមិនមានឈ្មោះ យី សុខជា ជាអ្នកគក់ជេនោះទេ ហើយក្រុមជនរងគ្រោះ ក៏បានកាត់៣ភាគរយនៃថ្លៃដីឲ្យទៅក្រុមនាំម៉ូយមកទិញដីពួកគាត់រួចហើយ ស្រាប់តែលេចមុខ ឈ្មោះ យី សុខជា និងបក្ខពួកឈ្មោះ អ៊ូ ពៅ ទៅទាមទារលុយ៣ភាគរយទៀត និងបានគំរាមកំហែងពួកគាត់ដល់ផ្ទះ និងរហូតតាមវាយធ្វើបាប ពួកគាត់នៅមុខអាជ្ញធរមានសមត្ថកិច្ចតែម្តង។

ពាក់ព័ន្ធករណីនេះអ្នកសារព័ត៌មានមិនអាចទំនាក់ទំនង លោក អ៊ូ ពៅ ដើម្បីសុំការបំភ្លឺបានទេ។

ប្រជាពលរដ្ឋបានរិះគន់ លោក អ៊ូ ពៅ និងបក្ខពួក បានយកអំណាចជាអធិការរង ដើរគំរាមកំហែកពលរដ្ឋ និងវាយដំពលរដ្ឋមិនញញើតច្បាប់ បែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង