ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ក្រុង​បាត់ដំបង​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​

45

 

​បាត់ដំបង​ ៖​ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​នៅផ្ទះ​សំណាក់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ១៧​ ខែមេសា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​១៤​និង​១០​នាទី​ កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ក្រុង​បាត់ដំបង​ បាន​ទទួល​បណ្ដឹង​ពី​ស្រ្តីឈ្មោះ​ ម.ម​ អាយុ​ ៣៧​ មាន​ទីលំនៅ​នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ព្រែក​ព្រះស្ដេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដែល​ត្រូវជា​ម្ដាយ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ល​.​ស​ភល​ អាយុ​១៧​ឆ្នាំ​ ថា​ មាន​ករណី​រំលោភ​សេពសន្ថវ​:​ លើ​កូនស្រី​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៨​និង​២០​នាទី​ នៅផ្ទះ​សំណាក់​ វ​លក្ខ​ ស្ថិត​នៅ​ក្រុម​ទី​០៨​ ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​ក្រោយ​ពី​ទទួល​បណ្ដឹង​ កម្លាំង​នគរបាល​បាន​ធ្វើការ​ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ និង​មានការ​អនុវត្ត​ពី​ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ ឈ្មោះ​ ខ្លា​ង​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្លា​ឃុំ​តា​ង៉ិ​ល​ ស្រុក​ក្រវាញ​ ខេត្តពោធិសាត់​ មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ដើម្បី​ធ្វើការ​សាកសួរ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង