ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនបរទេសម្នាក់ទៅតុលាការ ប្រព្រឹត្តល្មើសបម្រាមគោចរ របស់រដ្ឋបាលខេត្តកំពត និង រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានញុះញង់ឲ្យមានការផឹកស៊ី

40

 

ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថាមានករណីជនបរទេសម្នាក់ ប្រព្រឹត្តល្មើសបម្រាមគោចរ របស់រដ្ឋបាលខេត្តកំពត និងរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានញុះញង់ឲ្យមានការផឹកស៊ី នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅថ្ងៃ អាទិត្យ ទី ១៨ ខែមេសា ឆ្នាំ ២០២១ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនជាតិ អាល្លឺម៉ង់ ឈ្មោះKASKE STEVE ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលបានប្រព្រឹត្តល្មើសបម្រាមគោចរ របស់រដ្ឋបាលខេត្តកំពត និងរាជរដ្ឋាភិបាលកម្ពុជា ថែមទាំងបានញុះញង់ឲ្យមានការផឹកស៊ី នៅលើបណ្ដាញសង្គម ហ្វេសប៊ុក នៅម៉ោង ២១និង០០ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ នៅចំណុចក្រុងកំពត ខេត្តកំពត។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដេីម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង