ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទាន់ លើវិធានការលម្អិត ដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ LOCKDOWN រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

52

 

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ទាន់ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សេចក្តីណែនាំបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល សូមធ្វើការណែនាំនូវវិធានការអនុវត្តលម្អិតដែលត្រូវរឹតបន្ដឹងបន្ថែមទៀត៖

១- អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទីកន្លែងលក់ដូរគ្រឿង ឧបភោគបរិភោគ និងភោជនីយដ្ឋាន អាហារដ្ឋានលក់អាហារវេចខ្ចប់ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការ ចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ. ត្រូវបង្កើតក្រុមការងារមួយដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យ នេះ ដោយសហការជាមួយក្រសួងពាណិជ្ជកម្ម។

២-អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល នៅពេលដែលទីកន្លែងនៃសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោះ ជាពិសេសផ្សារនិងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវ បានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាព ការងារដែលទាក់ទងនឹងសេវាពន្លត់អគ្គីភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី , សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល, ឱសថស្ថាន, ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ទីតាំងផលិតនិងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការផ្នែកសុខាភិបាលក្នុងការកំណត់អ្នក ពាក់ព័ន្ធដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវឹដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។ រាល់ទីតាំងនៃសេវាកម្ម ដែលត្រូវបានលើកលែង និងអនុញ្ញាតឱ្យបើកដំណើរការនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់ មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

៣- អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវកំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ជា “តំបន់ក្រហម” ហើយត្រូវរឹតបន្តឹងការអនុវត្តវិធានការលម្អិត បានម៉ឺងម៉ាត់នៅក្នុងតំបន់ក្រហមនេះ ដូចខាងក្រោម៖

-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់ របស់ខ្លួន លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រី សុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ . ដួសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច។

– ផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្ដោះអាសន្ន លើកលែងតែសកម្មភាព ការងារដូចតទៅនេះ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ ជាធម្មតា៖ (១)-សេវាពន្លត់អគ្គិភ័យ, (២)-សេវាផ្គត់ផ្គង់អគ្គិសនី, (៣)-សេវាផ្គត់ផ្គង់ទឹកស្អាត, (៤)-សេវាសង្គ្រោះបន្ទាន់ និងសេវា សុខាភិបាលទាំងរដ្ឋនិងឯកជន ដោយរួមទាំងឱសថស្ថានផង, (៥)-ទីតាំងផលិតនិងផ្គត់ផ្គង់ អាល់កុលនិងអុកស៊ីហ្សែន , (៦)-ទីតាំងផលិតនិងផ្គត់ផ្គង់មី, (៧)-ទីតាំងលក់ហ្គាសសម្រាប់ចម្អិន អាហារ, (៨)-សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខាពេទ្យ និង (១០) , (៩) -សេវាផ្គត់ផ្គង់ឱសថ -សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង។

kolap touch, [19.04.21 15:39]
-ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់តំបន់ក្រហមនេះទាំងអស់ លើកលែង តែ៖ (១) ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច – អនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, (២) ការធ្វើដំណើរដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយ – គ.ប.ខ. ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ហាបេសកកម្មដែលចេញដោយ គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ., (៣)-ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាល ទាំងរដ្ឋ និងឯកជនដោយរួមទាំងផ្នែកឱសថស្ថាន ដោយមានលិខិតអនុញ្ញាតចេញដោយក្រសួង សុខាភិបាល, (៤) -ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាពន្លត់អគ្គិភ័យ, (៥)-ការធ្វើដំណើរ របស់មន្ត្រីនិងបុគ្គលិកនៃសេវាផ្គត់ផ្គង់អគ្គិសនីនិងទឹកស្អាត និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកដើម្បី – ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម, (៦) ចេញ-ចូលទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជា បេសកកម្ម, (៧) -ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវា សង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជន។

លោកគឹម សន្តិភាព អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌បានថ្លែងថា ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល បានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១!

ក្នុង “តំបន់ក្រហម” ដែលកំណត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ!

អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ នឹងចាត់ចែងជាបន្ទាន់ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានអង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងតំបន់ក្រហម!

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ៕

 

អត្ថបទដែលជាប់ទាក់ទង