លួចម៉ូតូគេហើយ វាយកម្លាំងសមត្ថកិច្ចម្នាក់ រងរបួសបាក់ម្រាម ប្រអប់ដៃខាងឆ្វេង គុកគ្មានថ្ងៃចេញ
បាត់ដំបង៖ ក្រុមអន្តរាគមន៍បង្រ្កាបចោរលួចម៉ូតូម្នាក់ ក្នុងពេលដែលជនរងគ្រោះកំពុងចុះពីលេីម៉ូតូដេីរទៅបត់ជេីង ហេីយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់។ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនជនសង្ស័ ប៉ុន្តែជនសង្ស័យបានតដៃមកលេីសមត្ថកិច្ចដែលកំពុងប្រតិបត្តិការ បណ្តាលឲ្យកម្លាំងសមសមត្ថកិច្ចម្នាក់ រងរបួសបាក់ម្រាម ប្រអប់ដៃ ខាងឆ្វេង ។
ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០៣:១០ នាទី រំលងអាធ្រាត្រ នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី លួច ( យកម៉ូតូ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ ភាព សុភា ហៅ តូច ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មកកាន់ស្នងការដ្ឋាន ។
កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៩:៤០ នាទី នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ជនសង្ស័យខាងលេីបានធ្វេីសកម្មភាព ដេីរតាមផ្លូវជាតិលេខ៥ រួចក៏បានយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហួន យឿម ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងចុះពីលេីម៉ូតូដេីរទៅបត់ជេីង ហេីយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០៣:១០ នាទី ទេីបកម្លាំងសមត្ថកិច្ចយេីងធ្វេីការនាំខ្លួនជនសង្ស័យខាងលេី ប៉ុន្តែជនសង្ស័យបានតដៃមកលេីសមត្ថកិច្ចដែលកំពុងប្រតិបត្តិការ បណ្តាលឲ្យកម្លាំងសមត្ថកិច្ចយេីង លោក ព្រិន្ទបាលទោ សុង ហាក់ រងរបួសបាក់ម្រាម ប្រអប់ដៃ ខាងឆ្វេង ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បិតតែម ឆ្នាំ ២០១៥ គ្មានស្លាកលេខ ( ជារបស់ជនរងគ្រោះ ) ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕