រដ្ឋបាលរាជធានី កំណត់ «តំបន់ក្រហម» នៅតំបន់មួយចំនួន ក្នុងខណ្ឌមានជ័យ, ពោធិ៍សែនជ័យ និងខណ្ឌទួលគោក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់តំបន់មួយ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។