អាជ្ញាធរផ្អាកដំណើរការ ផ្សារពោធិ៍ចិនតុងមួយទៀត ក្រោយបិទផ្សារ៤រួចហើយនៅខណ្ឌពោធិ៍សែនជ័យ ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិសែនជ័យ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារពោធិ៍ចិនតុងមួយទៀត នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ៖នៅរសៀលថ្ងៃនេះ រដ្ឋបាលខណ្ឌបានចេញជូនដំណឹងពីការផ្អាកផ្សារចំនួន៤រួចមកហើយ រួមមាន៖
ទី១៖ ផ្សារត្រពាំងថ្លឹង
ទី២៖ ផ្សារឯករាជ្យ១
ទី៣៖ ផ្សារទួលពង្រ
ទី៤៖ ផ្សារសេនជូរីផ្លាហ្សានិងទី៥ផ្សារពោធិចិនតុង។ការបិទផ្សារជាបណ្តោះអាសន្ននេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕