ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភរិយាអភិបាលខណ្ឌ ចុះចែកស្បៀង អាហារដល់ប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ

50

 

ភ្នំពេញ៖រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពី លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងសហការី រួមដំណើរដោយ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីសាលាខណ្ឌ រដ្ឋបាលសង្កាត់ពាក់ព័ន្ធ កម្លាំងនគរបាល និងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ចំនួន ១១ ទីតាំង និងប្រជាពលរដ្ឋកំពុងស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ នៅក្នុងសង្កាត់គីឡូម៉ែតលេខ៦ សង្កាត់ទួលសង្កែទី២ និងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ ស្មើនឹងចំនួន ១២១ នាក់។
ក្នុងឱកាសនោះក្រុមការងារ នាំយកស្បៀងអាហារ មកឧបត្ថម្ភដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ចំនួន ៣៩ គ្រួសារ រួមទាំងឧបត្ថម្ភដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងកំពុងស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ ចំនួន ០១ គ្រួសារទៀត ដោយអំណោយសរុបរួមមាន អង្ករជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៧៥ គ.ក ដោយឡែក អំណោយរបស់ លោក ជា ពិសី រួមមាន អង្ករ ៣៧០ គ.ក សាច់គោ ២០ គ.ក មី ៩ កេស ទឹកក្រូច ៩ កេស ទឹកស៉ីអ៉ីវ ៧ យួរ ទឹកត្រី ៧ យួរ ជែលលាងដៃសម្លាប់មេរោគ ៤០ ដប សាប៊ូកក់សក់ ៨០ ដប និងម៉ាស់ ១០ ប្រអប់៕

អត្ថបទដែលជាប់ទាក់ទង