ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវម៉ែន សំអន សូមអោយអត់ធ្មត់និងសូមចូលរួមទប់ស្តាត់ កូវីដ-១៩ ដោយសារ ជម្ងឺនេះកើតហើយនិងពេលស្លាប់ទៅមិនមានញាត្តិមិត្ត បងប្អូនទៅមើថែនិងទៅធ្វើបុណ្យជូនដូចសព្វដងទេ

61

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដោយសារតែជំងឺនេះពេលឆ្លងវាទៅនិងពេលស្លាប់មិនមានញាត្តិមិត្ត បងប្អូនទៅមើថែនិងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជម្ងឺកូវីដនោះទេ។

   ការស្នើសុំបែបនេះរបស់ លោកជំទាវម៉ែន សំអនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះ ខណៈដែរលោកជំទាវ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកទេស រដ្ឋមន្ត្រីឱម យិនទៀងប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក ចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៦០០គ្រួសារ ដែលបាននិងកំពុងបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់ជំងឺ១៩ នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។

   លោកជំទាវម៉ែន សំអន បានមានប្រសាសន៍

លើកឡើងថា សម្ដេចតេជោហ៊ុនសែនបានគិតគូរនិងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋពិសេសក្នុងដំណាក់កាលកូវីដ១៩នេះ ដោយ

សម្ដេចបានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។

   ជំទាវបញ្ជាក់ផងដែរថា ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យដូចកាលពីមិនទាន់មានកូវីដ១៩ដែរ ដូច្នេះទេ យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ១៩នេះ ខណៈដែលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់នៃការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ដូច្នេះទេក្នុងរយៈពេល១៤ថ្ងៃនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ក្រោយ១៤ថ្ងៃ បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរ

និងប្រកបរបររកស៊ីប្រចាំជីវិតដូចធម្មតាឡើងវិញហើយ។

  លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានមានប្រសាសន៍បញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលទទួលអំណោយរបស់សម្ដេចតេជោនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១៤ភូមិ១៦

និង១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ

មី ទឹកត្រីនិងទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែកនូវការលំបាក ពេលដែលបងប្អូនត្រូវបានរដ្ឋាភិបាលក៏ដូចជា

រដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង