រកឃេីញករណីជំងឺកូវីដ-១៩ ចំនួន ៤៣១នាក់ថែមទៀត និងមានជាសះស្បេីយ ៣១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង ០១:០០ ថ្ងៃត្រង់ ថ្ងៃទី ២០ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៣១នាក់ (ឆ្លងសហគមន៍:៤២៩ និងនាំចូល: ២) និងមានជាសះស្បេីយ ៣១នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៧៤៤៤នាក់ ចំនួនសំរាកពេទ្យ ៤៨៣៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៥៥៥នាក់ និង ស្លាប់ថ្មី ៤នាក់ សរុបស្លាប់ ៤៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 833571 ស្មេីនឹង 49617 ក្នុង១លាននាក់៕