សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកា BOAO អាស៊ីប្រចាំឆ្នាំ ២០២១
នាថ្ងៃទី២០ ខែមេសា ពិធីបើកវេទិកា BOAO អាស៊ីប្រចាំឆ្នាំ ២០២១ ត្រូវបានរៀបចំយ៉ាងអធឹកអធមក្នុងទីក្រុង BOAO ខេត្ត Hainan ប្រទេសចិន ឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះតាមរយៈVideo Conference។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំបរទេសទាំង១៦រូប និងអ្នកតំណាងអង្គការអន្តរជាតិបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងវេទិកាខាងលើដោយតាមរយៈVideo Conference។
ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតវេទិកា BOAO អាស៊ី ហើយក៏ជាលើកទី ៤ ហើយដែលសម្ដេចតេជោបានអញ្ជើញចូលរួមក្នុងវេទិកាខាងលើនេះ។