អតីតមន្រ្តីប៉ូលីស ត្រូវកាត់ទោស ជាប់ពន្ធនាគារ ៧៥ឆ្នាំ
នៅថ្ងៃអង្គារនេះ (ថ្ងៃពុធ នៅកម្ពុជា) ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការទីក្រុង Minnesota នៃរដ្ឋ Minnesota បានប្រកាសសាលក្រមមានទោសចំពោះអតីតមន្រ្តីប៉ូលីសស្បែកសអាមេរិកដែលបានប្រើជង្គង់សង្កត់កជនសង្ស័យអាមេរិកស្បែកខ្មៅ ឈ្មោះ George Floyd រហូតដាច់ខ្យល់ស្លាប់ កាលពីខែឧសភា ឆ្នាំ២០២០។
មន្រ្តីប៉ូលីសDerek Chauvin ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មចំនួន ៣ករណី គឺបទឃាតកម្មកម្រិតទី២ ៤០ឆ្នាំ, បទឃាតកម្មកម្រិតទី៣ ២៥ឆ្នាំ និងមនុស្សឃាតដោចេតនាកម្រិតទី២ ១០ឆ្នាំ ដែលត្រូវជាប់ពន្ធនាគារសរុបចំនួន ៧៥ឆ្នាំ។
ការស្លាប់របស់ George Floyd បានផ្ទុះឡើងនូវបាតុកម្មនៅស្ទើរតែទូទាំងអាមេរិក និងបណ្តាប្រទេសមួយចំនួន ដោយទាមទារឱ្យបញ្ឈប់ការរើសអើងជាតិសាសន៍និងពណ៌សម្បុរ និងឱ្យមានកំណែទម្រង់ប៉លីស។ បាតុករបានប្រើពាក្យស្លោក «ជីវិតជនស្បែកខ្មៅមានតម្លៃ» ឬ “Black live Matters”។
ការកាត់ទោសនេះត្រូវបានសាទរយ៉ាងក្លៀវក្លាពីសំណាក់ប្រធានាធិបតី-អនុប្រធានាធិបតី Biden-Harris, អតីតប្រធានាធិបតី Barrack Obama-Bill Clinton និងមជ្ឈដ្ឋានជាច្រើនទៀត ជាពិសេសក្រុមគ្រួសាររបស់ជនរងគ្រោះ៕