ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ

38

 

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែល រស់នៅភូមិថ្មី( ខ ) ឃុំរកាគយ ស្រុកកងមាស និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមាន កូវីដ-១៩ បុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺកូវីដ-១៩រូបនេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺ ពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ ថេង កុសល បន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងបុរសរូបនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក់ នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិថ្មី(ខ ) ឃុំរកាគយ ស្រុកកងមាស មិត្តភ័ក្រ្តដែលទទួលទានគ្រឿងស្រវឹងនៅវាលស្រែជាមួយអ្នកជំងឺរូបនេះ និងបងប្អូនកម្មករ កម្មការិនី មិត្តភ័ក្ត្ររបស់ឈ្មោះ ថេង កុសល ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវ វិធានការការពារ ដោយឡែក អនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យ ខ្ពស់ពាក់ព័ន្ធនឹងអ្នកជំងឺរូបនេះ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺមហាប្រល័យនេះ៕

អត្ថបទដែលជាប់ទាក់ទង