អភិបាលខណ្ឌពោធិសែនជ័យ ទទួលអំណោយ ពីអគ្គនាយកក្រុមហ៊ុនហេង សំណាង មានលាភ ឯ.ក
ភ្នំពេញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ បានទទួលអំណោយពីលោក រ៉េត រ៉ា អគ្គនាយកក្រុមហ៊ុន ហេង សំណាង មានលាភ ឯ.ក បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០រៀល, អង្គរ ១៦០បាវ ស្មើ ០៤តោន, អាល់កុល ០៤កាន និងម៉ាស់ ១០០ប្រអប់ ដើម្បីផ្ដល់ជូនរដ្ឋបាលខណ្ឌពោធិសែនជ័យ ក្នុងការចូលរួមចំណែកជាមួយនិងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ៕