ស្រឡាញ់បរិស្ថាន “ស្តារភពផែនដីរបស់យើងឡើងវិញ”
ភ្នំពេញ ៖ ថ្ងៃនេះ ស្ថានទូតអូស្ត្រាលីប្រារព្ធទិវាផែនដី! ប្រធានបទឆ្នាំនេះគឺ “ ស្តារភពផែនដីរបស់យើងឡើងវិញ” ។
អូស្រ្តាលី កំពុងគាំទ្រថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (#3i) ។ រូបថតទាំងនេះ បង្ហាញពីការថត មុននិងក្រោយ នៃរោងចក្រថាមពលកកើតឡើងវិញ ដែលប្រើថាមពលពន្លឺព្រះអាទិត្យនិងការបន្ទុកថ្មថាមពល។ ការធ្វើនេះគឺកំពុងកាត់បន្ថយ ការប្រើប្រាស់ប្រេងម៉ាស៊ូត ជីវម៉ាស និងផ្តល់អគ្គិសនីស្អាត ដល់ប្រជាពលរដ្ឋប្រមាណ ១ ០០០ គ្រួសារ នៅក្នុងខេត្តកំពង់ធំ រួមទាំងភូមិទំនប់ផងដែរ។
លោកទី ស៊ាង ប្រតិបត្តិករអគ្គិសនីនៅទំរៀង បាននិយាថា “ប្រជាជននៅក្នុងសហគមន៍របស់ខ្ញុំ កាន់តែរីករាយ ជាមួយនឹងការប្រើប្រាស់អគ្គិសនីដែលអាចទុកចិត្តបាន។ ការបង្កើតអគ្គិសនីកាន់តែមិនប៉ះពាល់បរិស្ថាន។”
កម្មវិធី 3i ដែលមានថវិកា ៤៩លានដុល្លាអូស្ត្រាលី របស់អូស្រ្តាលី ក៏បានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីសក្តានុពលថាមពលកកើតឡើងវិញរបស់ប្រទេស និងអភិវឌ្ឍយុទ្ធសាស្ត្រថាមពលកកើតឡើងវិញផងដែរ៕