ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២១មេសា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៤៤៦នាក់ និងមានករណីជាសះស្បើយចំនួន ១៣០នាក់

38

 

រាជធានីភ្នំពេញ ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៤៤៦នាក់ និងមានករណីជាសះស្បើយចំនួន ១៣០នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨១៩៣នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាល សរុប ចំនួន ៥២០៤នាក់ និងអ្នកស្លាប់ចំនួន ៥៩នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបន្តថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៤៤៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ប្រភពដដែលបញ្ជាក់ថា ករណីជាសះស្បើយចំនួន ១៣០នាក់ ក្នុងនោះជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ១២៧នាក់ និងជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) ចំនួន ០៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង