ប្រជាជនក្រីក្រ១០គ្រួសារ នៅសង្កាត់ព្រែកប្រា បានទទួលអំណោយសម្ដេចតេជោ
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជួបសំណេះសំណាល សួសុខទុក្ខនិងបាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០គ្រួសារ ក្នុងភូមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ដែលកំពុងជួបការខ្វះខាតផ្នែកជីវភាព ប្រចាំថ្ងៃក្នុងកំទ្បុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល៕ដោយសុវណ្ណភូមិ