ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រ៧៧គ្រួសារ នៅសង្កាត់ទន្លេបាសាក់ បានទទួលអំណោយសម្ដេចតេជោ

48

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១នេះ លោកអភិបាលខណ្ឌចំការមន ដែលអមដំណើរដោយលោក លោកស្រីអភិបាលរងខណ្ឌ និង ចៅសង្កាត់ទន្លេបាសាក់ ដោយបានចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលជីវភាពខ្វះខាតចំនួន៧៧គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានមានមតិលើកឡើង ខណៈពេលចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលជីវភាពខ្វះខាត នៅតាមខ្នងផ្ទះនិមួយៗនាសព្វថ្ងៃនេះមានចំនួន៧៧រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ហើយអំណោយដែលចែកជូន ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស, ទឹកត្រី១យួរទឹកស៊ីអ៉ីវ១យួរនិងម៉ាស១០។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌចំការមន ថេង សុថុលក៏ បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា អោយបានម៉ឺងម៉ាត់ និង ថែរក្សាអនាម័យ ខ្លួនប្រាណអោយបានល្អត្រឹមត្រូវជាប្រចាំរៀង រាល់ថ្ងៃដោយលាងដៃជាមួយទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ហើយត្រូវនាំគ្នាអនុវត្តតាមការណែនាំ អោយបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំជានិច្ចដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ៕ដោយសុវណ្ណភូមិ

 

អត្ថបទដែលជាប់ទាក់ទង