ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុរយៈពេល ១៤ថ្ងៃ

28

ព្រះសីហនុ ៖ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

សម្រេច ៖ ត្រូវបានបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ- សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត ។

រាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតដូចមានចែងក្នុងប្រការ២ នៃសេចក្តីសម្រេចនេះ មិនត្រូវធ្វើឡើយនៅចន្លោះ ពីម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ ការធ្វើដំណើរទៅទី កន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម ដែលត្រូវបានលើកលែងឱ្យបើកដំណើរការដូចមានចែង ក្នុងកថាខណ្ឌខាងក្រោមនេះ នឹងករណីចាំបាច់ដទៃទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

រាល់គ្រឹះស្ថានសាធារណៈ សហគ្រាស ឬគ្រឹះស្ថានឯកជន ឬទីតាំងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យនៅបើកដំណើរ ការស្របតាមប្រការ៤ នៃសេចក្តីសម្រេចនេះ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនចាប់ពីម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) សម្រាប់ ទទួលអតិថិជនដោយផ្ទាល់ លើកលែងចំពោះសេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ស្ថានីយ៍ប្រេងឥន្ធនៈ និងសេវា សាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។

ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំប្រទល់ភូមិសាស្ត្រនៃតំបន់ ឬទីកន្លែងដែលត្រូវបានបិទខ្ទប់ ត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវា

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នរបស់ខ្លួន។ ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរនេះ អាជ្ញាធរអនុវត្តវិធានការបិទ ខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរដោយ អនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។

ពាក់ព័ន្ធនឹងការងារសន្តិសុខនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ត្រូវបានប្រើកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការ ជាមួយកម្លាំងកងពលលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ រួមមាន៖

-ការងារផ្នែកសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ

-ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ

-ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺ កូវីដ-១៩ និងការចាក់វ៉ាក់សាំងជាដើម

  1. -ការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្ត្រដែលបានបិទខ្ទប់។ បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនៃប្រការ២ ប្រការ៣ ប្រការ៤ និងប្រការ៥ ខាងលើ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
អត្ថបទដែលជាប់ទាក់ទង