ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិខ្មែរម្នាក់ ករណីដឹកជញ្ជូនជនជាតិថៃ៥នាក់ ចូលមកទឹកដីខ្មែរ

25

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកសិលាខ្មែរចំនួន០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការបារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៤និង៤០នាទីព្រឺកថ្ងៃទី២៣ខេមេសា ឆ្នាំ២០២១ បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2A-0130 លើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រកឃើញមានដឹកជនជាតិថៃចំនួន៥នាក់ ស្រីម្នាក់ ឆ្លងដែនចូលមកទឹកដីខ្មែរដោយខុសច្បាប់ ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដឍេនគោកលេខ៩១១ បានឲ្យដឹងថា៖ ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ សវត្ស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនជាតិថៃទាំង០៥នាក់ មាន៖១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ ។ ២-ឈ្មោះ វិផា ផន ភេទស្រី អាយុ២២ឆ្នាំ ។ ៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទប្រុស  អាយុ២១ឆ្នាំ ។ ៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ ។ ៥-ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ ។ បើតាមចម្លើយសារភាពរបស់ជនជាតិថៃ ថា មិនស្គាល់មេខ្យល់នាំចេញ និងមិនស្គាល់ច្រកចេញនោះដែរ ។

លោកមេបញ្ជាការបានបញ្ជាក់ថា បច្ចុប្បន្ន អ្នកបើកបររថយន្តម្នាក់ និងជនជាតិថៃទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ បានធ្វើការប្រល់ទៅនគរបាល នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្ត ៕

អត្ថបទដែលជាប់ទាក់ទង