ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៦៥៥នាក់ទៀត និងជាសះស្បើយ ២២៤នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ចេញប្រកាសព័ត៌មាន ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៥៥នាក់ទៀត និងជាសះស្បើយ ចំនួន២២៤នាក់ ដោយក្នុងនោះ ករណីឆ្លងសហគមន៍ ៦៥៤ នាក់ និង អ្នកដំណើរពីបរទេស ០១ នាក់។ នៅភ្នំពេញ (522) ព្រះសីហនុ (113) កណ្ដាល (5) តាកែវ (5) កំពង់ចាម (3) កែប (3) មណ្ឌលគិរី (1) ត្បូងឃ្មុំ (1) កំពង់ស្ពឺ (1) ។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ – អ្នកឆ្លងសរុប= ៨៨៤៨ នាក់ – អ្នកជាសះស្បើយ= ៣១៤៨ នាក់ – អ្នកកំពុងព្យាបាល= ៥៦៣៣ នាក់
– អ្នកស្លាប់= ៦១ នាក់។
បើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ០២និង០០ ថ្ងៃត្រង់ ទី ២៣ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៥នាក់ (ឆ្លងសហគមន៍ទាំងអស់ ) និងមានជាសះស្បេីយ ២២៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៨៨៤៨នាក់ ចំនួនសំរាកពេទ្យ ៥៦៣៣នាក់និងចំនួនជាសះស្បេីយសរុប កេីន ៣១៤៨នាក់និង ស្លាប់ថ្មី ៥នាក់ សរុបស្លាប់ ៥៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 857864 ស្មេីនឹង 51063 ក្នុង១លាន នាក់៕