ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌលបុរីទារក និងកុមារជាតិ ក្នុងតំបន់បិទខ្ទប់ទទួលអំណោយ មនុស្សធម៍ ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ជាគ្រឿងឧបភោគ-បរិភោគ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣

29

 

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ជាស្បៀង គ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនបុរីទារក និងកុមារជាតិ ស្ថិតនៅផ្លូវឌួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកប្រធាន អនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកប្រធាន អនុសាខា បានសំដែងនូវក្តីអាណិតអាសូរ ដល់ទារក និងកុមារ ចំនួន ១៦០ នាក់ ដែលកំពង់ខ្វះស្បៀងអាហារ ប្រចាំថ្ងៃ ហើយទីតាំង បុរីទារក និងកុមារជាតិ នេះដែរ ក៍ស្ថិតនៅក្នុងតបន់ក្រហម ដែលមានហានិភ័យខ្ពស់ ។
យ៉ាងណាមិញ លោកប្រធាន អនុសាខា សូមអោយអ្នកមើលថែទារក និងកុមារ នៅបុរីទារក និងកុមារជាតិ នេះ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាព ថែរក្សាអនាម័យ ជាពិសេសត្រូវ លាងសំអាតដៃ និងសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស់ ជាប្រចាំ ជៀសវាងការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ មកទារក និងកុមារ ដែលកំពង់រស់នៅបុរីទារក និងកុមារជាតិ នេះ ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖
– អង្ករ ២០បាវ = ៥០០គីឡូ , ទឹកសុទ្ធ ២០កេស , ទឹកដោះគោ ១កេស, ចាហួយ ហ្វាហ្វា ១កេស, ត្រីខ ១០យួរ , មី ១២កេស , ទឹកត្រី ៣០ដប, ម៉ាស់ ២០ប្រអប់ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង