ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ក្នុងករណីរក្សាឈើជាច្រើនម៉ែត្រគូប ដោយគ្មានលិខិតអនុញ្ញាត

25

 

ស្ទឹងត្រែង ៖ នៅវេលាម៉ោង ១០និង១៤នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ចំណុចUTM (34556-81953) ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកសេសាន​ និងរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាត (រដ្ឋបាលព្រៃឈើមិនទាន់បានវាស់វែង) បច្ចុប្បន្នកម្លាំងជំនាញបានដឹកជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។

ម្ចាស់ទីតាំងសន្និធិឈើឈ្មោះ អៀង សារ៉ាត់ (ហៅណាត) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅកន្លែងកើតហេតុខាងលើ ម្យ៉ាងទៀតម្ចាស់ទីតាំងរូបនេះ មិនគោរពវិធានរដ្ឋបាល ក្នុងផ្ទះបើកកន្លែងផឹកស៊ីលក់គ្រឿងក្លែម និងប្រព្រឹត្តបទល្មើសប្រើប្រាស់រថយន្តម៉ាក ford renger ពណ៌ស ពាក់ផ្លាកលេខអង្គការ OI -6794 ដើរផឹកស្រានៅតាមភូមិ។

តាមការសាកសួរឈ្មោះ អៀង សារ៉ាត់ បានសារភាពថា ខ្លួនទិញពីឈ្មោះ ឈន ណាត។
បច្ចុប្បន្នមន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង