ប្រជាពលរដ្ឋ៣១៣គ្រួសារ នៅខណ្ឌបឹងកេងកង បានទទួលអំណោយសម្ដេចទាំងទ្វេរ
ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយលោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ដោយបានចុះសាកសួរសុខទុក្ខនិងចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលជីវភាពខ្វះខាតចំនួន៣១៣គ្រួសារក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដែលរស់នៅក្នុងសង្កាត់ទំនប់ទឹក សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងតាមឧគ្ឃោសនៈស័ព្ទ ខណៈពេលចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលជីវភាពខ្វះខាត ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនាសព្វថ្ងៃនេះមានចំនួន៣១៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ខាងលើ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ ហើយអំណោយដែលចែក ជូនដោយក្នុងមួយគ្រួសារៗទទួលបាអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១០កំប៉ុងទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរផងដែរ។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន ក៏បានសំណូមពរអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា អោយបានម៉ឺងម៉ាត់ និង ថែរក្សាអនាម័យ ខ្លួនប្រាណអោយបានល្អត្រឹមត្រូវជាប្រចាំរៀងរាល់ថ្ងៃ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ហើយត្រូវនាំគ្នាអនុវត្តតាមការណែនាំ អោយបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំជានិច្ចដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ៕ដោយសុវណ្ណភូមិ