ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមក ដល់ទីក្រុងហ្សាកាតាហើយ

32

នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែលនឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងពេលអញ្ជើញមកប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង