អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្តប្រគេនដល់វត្តចំនួន៤៦វត្តទៀត ក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទៅ២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ បានបន្តសកម្មភាពនាំយកអំណោយទេយ្យទាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ហ៊ុនសែន ប្រគេនដល់ព្រះសង្ឃក្នុងទីអារាមចំនួន៤៦វត្តបន្តទៀតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាថ្ងៃទី២ បន្ទាប់ថ្ងៃទី១ម្សិលមិញ បានប្រគេនចំនួន៤១វត្ត។
ក្នុងពិធីប្រគល់អំណោយទេយ្យទាននេះផងដែរ ឯកឧត្តម តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុង ទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញ ដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។
ឯកឧត្តមតំណាងបានទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង រីករាល ដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ។ ជាពិសេសអំឡុងពេលបិទខ្ទប់ដែលព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរនោះ ទើបសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គ តាមទីអារាមនានាទូទាំងរាជធានីភ្នំពេញ ។ លើសពីនេះ
ឯកឧត្តមតំណាងក៏បានទូលប្រគេនព្រះសង្ឃ ដើម្បីនាំនូវសារចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដេីម្បីការពារការចម្លងរីករាល ដើរលេងជំងឺកូវីដ-១៩ នេះ។
ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គតាម វត្តអារាមនីមួយៗ បានសំដែងនូវការអរព្រះគុណចំពោះសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរចំពោះការខ្វះខាតរបស់ព្រះសង្ឃ តាមទីអារាមនានាក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃជម្ងឺកូវីដ១៩ ដូច្នេះហើយទីអារាមនីមួយៗក៏មានតួនាទីក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។
សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃទី២នេះ
គឺបានប្រគេនដល់វត្តចំនួន៤៦វត្ត ដោយក្នុង១វត្តៗទទួលបាន:
១-អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ)
២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣-មីជាតិចំនួន២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ
៧-តែចំនួន២គីឡូក្រាម២៤៨ គីឡូ
៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕