ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីឈ្មោះ B Cambodia និង SAKAGRO_Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO ដោយគ្មានលេខ បញ្ជីកា ឬប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាត

33

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ BCambodia និង SAKAGRO _ Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO គ្មានលេខបញ្ជីកា ឬបវទន៍ពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យ ឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ B Cambodia និង SAKAGRO_Cambodia កំពុងផ្សព្វផ្សាយលក់ផលិតផលសម្លាប់មេរោគ ZAGRO ដោយគ្មានលេខ បញ្ចិកា ឬប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ គិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២១។

អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ឱសថ ឧបករណ៍បរិក្ខារពេទ្យ ឬគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខ បញ្ជីកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល ។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលសម្លាប់មេរោគ ZAGSPO ដែលបានកំពុងផ្សព្វផ្សាយលក់ ដោយគណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ និងគណនីពាក់ព័ន្ធដទៃទៀត ដែលនាំចូលចែកចាយ និងផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះ ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង