ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ៊ុនម៉ានិតនិង លោកស្រី ប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនរដ្ឋបាលរាជធានី ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩

44

ភ្នំពេញ៖ អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ត្រូវបានតំណាង លោកហ៊ុនម៉ានិតនិងលោកស្រី ឌី សុខខីទីឃាយុកោ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលខ្លាំង ដែលអ្នកឆ្លងរហូតដល់រាប់ពាន់នាក់និងមានអ្នកស្លាប់រាប់សិបនាក់ហើយដែរនោះ។

  ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤មេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ

   អំណោយដែលប្រគល់ជូននេះ មានអង្ករ២០តោន ម៉ាសចំនួន៥ម៉ឺនម៉ាស អាកុល៦០០លីត្រ ដបបាញ់អាកុល១២០០ដបប្រេងឆា៩៥កេស ទឹកស៊ីអុីវ១០០០យួរ ទឹបបរិសុទ្ធ១០០០យួរ មីខ្លាឃ្មុំ២០០កេស និងត្រីខកំប៉ុង ចំនួន៥០កេស។

   លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ុនម៉ានិតនិងលោកស្រី ឌី សុខខីទីឃាយុកោ ដែលបានឧបត្ថម គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ទាំងនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ដែលកំពុងឆ្លងយ៉ាងខ្លាំងនៅរាជធានីភ្នំពេញ។

   លោកបន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ នឹងត្រូវបានចងចាំដោយរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់៕

 

 

អត្ថបទដែលជាប់ទាក់ទង