នគរបាលខណ្ឌឬស្សីកែវ កោះហៅបុគ្គល ប៉ែន លឹម មកដុះក្លែល ហើយធ្វេីកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ផ្លាកលេខរថយន្តមិនត្រឹមត្រូវ
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លេីរថយន្ត របស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រេីប្រាស់សម្តីមិនសមរម្យនៅលេីបណ្តាញសង្គមហ្វេសបុក នៅវេលាម៉ោង ៤និង០០រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វេីការកោះហៅដេីម្បីចូលខ្លួនមកបំភ្លឺ ចំពោះមុខសមត្ថកិច្ច ។
បុរសម្នាក់នេះ ក៏បានទទួលស្គាល់នូវកំហុសនេះ និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ដោយបានធ្វេីកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ផ្លាកលេខមិនត្រឹមត្រូវនេះ ហេីយក៏បានធ្វេីការថតជាវិដេអូសុំទោសជាសាធារណ: ចំពោះការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យនៅលេីបណ្តាញសង្គម ។
ដោយមូលហេតុសុខភាពលេីសឈាមផង ស្លាប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ក្រោយពីធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងសុំទោសរួចរាល់សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ ៕