ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅខេត្តមណ្ឌលគិរី

82

 

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីជ្រាបថា៖ នៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ បន្ថែមទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ទី១.ឈ្មោះ គឹម សារ៉េត ភេទប្រុស អាយុ ៧៧ឆ្នាំ និង ទី២.ឈ្មោះ ងិន សុភាព ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ កន្លងមកអ្នកទាំងពីរ បានទៅព្យាបាលជំងឺនៅមន្ទីពេទ្យ ព្រះកុសមៈ ក្រោយពេលត្រឡប់មកវិញ បន្ទាប់ពីមានការសង្ស័យក្រុមការងារឆ្លើយតបបន្ទាន់ ក៏បានយកវត្ថុសំណាកធ្វើតេស្តឃើញថាមានវិជ្ជមានកូវីដ-១៩ ។ បច្ចុប្បន្ន អ្នកជំងឺទាំងពីរកំពុងព្យាបាលនៅមន្ទីរពេទ្យរខត្ត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅពិនិត្យ និងត្រូវ ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ឲ្យបានហ្មត់ចត់ មិនត្រូវពាកព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តមណ្ឌលគិរី ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុង សែនមនោរម្យ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តនូវវិធានការពារ ៣ការពារ ៣កុំ និងចូលរួមរបស់រាជរដ្ឋាភិបាល និង វិធានរបស់ក្រសួងសុខាភិបាល ។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តនូវ វិធានការពារ របស់រាជរដ្ឋាភិបាល និង វិធានរបស់ក្រសួងសុខាភិបាល និងសូមមេត្តាចូលរួមសហការ អនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង