ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ ចុះចែកអំណោយសម្ដេចតេជោ ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតរចំនួន​ ១៤៤គ្រួសារ​ ដែលរស់នៅក្នុងសង្កាត់ពងទឹក

397

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍​ ទី២៤ ខែមេសា ឆ្នាំ២០២១
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតរចំនួន​ ១៤៤គ្រួសារ​ ដែលរស់នៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយរួមមាន អង្ករចំនួន​ ២៥គីឡូ មី​ ១កេស​ ទឹកត្រី១យួរ​ ទឹកស៊ីអ៉ីវ​ ១យួរ​ និងត្រីខកំប៉ុង​១យួរ​ ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង