ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្វះខាត ចំនួន៤៣០គ្រួសារបាន ទទួលអំណោយសម្ដេច

213

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថា ដោយកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំពិធីចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងសង្កាត់បឹងកេងកងទី២(១៣០គ្រួសារ) និងសង្កាត់សង្កាត់ទំនប់ទឹក (៣០០គ្រួសារ) ហើយពិធីចុះចែកអំណោយនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ និងលោកចៅសង្កាត់ ។

អំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម,ត្រីខ ០១យួរ,មី ០១កេស ,បន្លែស្រស់ ១ថង់៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង