ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកស្បៀងអាហារជាអំណោយ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាតជីវភាព និងស្ថិតក្នុងតំបន់បិទខ្ទប់ ចំនួន ១២ គ្រួសារ

95

 

ភ្នំពេញ៖ក្រោយទទួលបានសំណើពីប្រជាពលរដ្ឋតាមបណ្ដាញ ទំនាក់ទំនងសង្គម និងអនុវត្តតាមមតិដឹកនាំរបស់ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ កាលពីថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ មានការចូលរួមពី លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងសហការី បានពាំនាំស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំង ក្នុងកំឡុងពេលបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ ចំនួន ១២ គ្រួសារ ស្មើនឹង ៥៤ នាក់ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ចំនួន ៦ គ្រួសារ សង្កាត់គីឡូម៉ែតលេខ៦ ចំនួន ១ គ្រួសារ និងសង្កាត់ប្ញស្សីកែវ ចំនួន ៥ គ្រួសារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូនគ្រួសារដែលខ្វះខាតនាឱកាសនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ និងត្រីខ ១០ កំប៉ុង។ ដោយឡែក លោកស្រី អាន ផល្លា បានឧបត្ថម្ភថវិកាមួយចំនួនបន្ថែម ជូនដល់ ស្ត្រីមានផ្ទៃពោះ នៅសង្កាត់គីឡូម៉ែតលេខ៦ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង