ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សប្រុសស្រីចំនួន៦នាក់ ដែលជួបជុំផឹកសុី ក្នុងហាងម្លប់ស្បូវមានលាភល្មេីសវិធានការក្រសួងសុខាភិបាល​ ត្រូវបានឃាត់ខ្លួនកមកធ្វេីការផាកពិន័យ​

41

ភ្នំពេញ៖
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការផាកពិន័យទៅលើជន០១ក្រុមមានគ្នាចំនួន ០៦នាក់ ស្រី០២នាក់ ករណីល្មើសវិធានការសុខាភិបាល(ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី ២៥​ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី​ ដូចមានឈ្មោះខាងក្រោម ៖
​ ១-ឈ្មោះ ស៊ុន ដា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ១០ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន (ត្រូវបានធ្វើការពិន័យជាប្រាក់​ ចំនួន ២.០០០.០០០រៀល) ។
២-ឈ្មោះ ស៊ុន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់អូឡំពិក ខណ្ឌចំការមន (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ២.០០០.០០០រៀល) ។
៣-ឈ្មោះ ចៅ ប៉ៅសិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារកាថេរ ស្នាក់នៅក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ២.០០០.០០០រៀល) ។
៤-ឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវហាងម្លប់ស្បូវមានលាភ ស្នាក់នៅក្នុងហាងម្លប់ស្បូវមានលាភ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ៣.០០០.០០០រៀល) ។
៥-ឈ្មោះ ហេង ម៉ី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ២.០០០.០០០រៀល)។
៦-ឈ្មោះ ឈឹម សោភា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកសាឡន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ត្រូវបានធ្វើការពិន័យជាប្រាក់ ចំនួន ២.០០០.០០០រៀល )។
ចំពោះមនុស្សទាំង០៦នាក់ នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពេលកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការក្រសួងសុខាភិបាល ។
បច្ចុប្បន្នសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើផាកពិន័យតាមវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង