ខណ្ឌបឹងកេងកង បន្តចុះចែកបន្លែ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង បានបន្តចុះចែកអំណោយជាបន្លែស្រស់ ៗជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់អូឡាំពិក សង្កាត់បឹងកេងកងទី៣ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និង អ្នកដំណើរតាមដងផ្លូវ ដោយមិនចំពោះពិសេសអ្នកលក់លៀសហាលតាមរទេះរុញផងដែរ ហើយសកម្មភាពចុះចែកអំណោយតាម រថយន្តនៅតាមដងផ្លូវជូនដល់ប្រជាជនក្នុងឱកាសនេះ ដោយមានការចូលរួមពីសំណាក់លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ,លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកង ព្រមទាំងគណៈអភិបាលខណ្ឌ លោកស្រីអនុប្រធានអនុសាខាសមាគមនារីខណ្ឌ និងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់ បងប្អូនប្រជាពលរដ្ឋបានមួយរយៈផងដែរ។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួល នូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួច សូមមេត្តាចូលផ្ទះវិញរៀងៗខ្លួន៕ដោយសុវណ្ណភូមិ