ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ និងជនជាតិចិនប្រុសស្រី៣នាក់ បើករថយន្តរ៉ូលរ៉យបម្រុងឆ្លងកាត់គោលដៅគួចកាណុង

77

 

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំគោលដៅ រង្វង់មូលគួចការណុង ឃាត់ខ្លួនជនជាតិចិន៣នាក់ស្រី១ និងតែកុងរថយន្តម្នាក់ ជាមន្ត្រីយោធាម្នាក់ មានឋានៈអនុសេនីយ៍ឯក មឿន សាមន មុខងារជំនួយការធានា នៅអង្គភាព (បញ្ជាការដ្ឋាការពារអាកាស )កងទ័ពជេីងគោគ ដែលបើករថយន្តរ៉ូលរ៉យ ដឹកជនជាតិចិនបម្រុងឆ្លងកាត់គោលដៅ ឆ្ពោះទៅអូតែលសុខា ក្នុងទឹកដីខណ្ឌជ្រោយចង្វារ តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់សួរនាំ ដោយគ្មានលិខិតអនុញ្ញាត ទេីបឃាត់ខ្លួនភ្លាមៗ សុំគោលការណ៍ថ្នាក់លេី។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះ បានកេីតឡេីងនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ចំណុចគោលដៅគល់ស្ពានជ្រោយចង្វារត្រេីយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភព ពីអ្នកបេីកបររថយន្តបានប្រាប់ឲ្យដឹងថា គាត់បានទទួលបញ្ជាពីថៅកែរបស់គាត់ ឲ្យយករថយន្តរ៉ូលរ៉យពណ៌ខ្មៅលាយស ពាក់ផ្លាកលេខពិសេស (កម្ពុជា BRS.7377) ចេញពីក្រុមហ៊ុននៅម្ដុំផ្សារអីអន២ ទៅដឹកជនជាតិ៣នាក់ស្រី១ នៅក្លឹប(ស្កាយបា) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឆ្ពោះទៅអូតែលសុខា ពេលធ្វេីដំណេីរមកដល់គោលដៅគួចកាណុង ត្រូវបានសមត្ថកិច្ចឃាត់តែម្ដង ដោយពុំមានឯកសារអនុញ្ញាតធ្វេីដំណេីរ ឬលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងៗ និងហ៊ានធ្វេីដំណេីរ ល្មេីសនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិតខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចចម្រុះគោលដៅគួចកាណុងបាន បានបញ្ជូនជនជាតិចិនទាំង៣នាក់ រួមនឹងតៃកុង ដែលជាមន្ត្រីយោធា រួមនឹងរថយន្តស៊េរីទំនេីបរ៉ូលរ៉យ ខាងលេីទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង