ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រពន្ធស្លាប់ភ្លាមៗ និងប្ដីរងរបួសស្រាល ដោយរថយន្តមិនស្គាល់ម៉ាកគៀរម៉ូតូដួល នៅផ្លូវ៣០ម៉ែត្រ

78

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរមួយបណ្ដាលឱ្យ២នាក់ប្ដីប្រពន្ធហើយប្រពន្ធ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ហើយប្ដីរងរបួសស្រាក ដោយរថយន្តមួយគ្រឿងមិនចាំម៉ាកបាន បើកគៀរហើយបើករត់បាត់ស្រមោល។
អ្នកភូមិបានឱ្យដឹងថា៖ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោងជិត១០ យប់ថ្ងៃ ទី១៨ខែសីហាឆ្នាំ២០១៨ស្ថិតតាមបណ្ថោយផ្លូវ៣០ម៉ែត្រ ក្នុង ភូមិត្រាំដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះ (សព)មានឈ្មោះ ចាន់ ណារី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបធ្វើការរោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើមានស្រុកកំណើត ស្រុកបារាយ ខេត្តកំពង់ធំ ផ្លាស់មកនៅ ភូមិប្រលឹងមាស ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្ដីប្រពន្ធខាងលើទើបតែរៀបការជិត មួយឆ្នាំមិនទាន់មានកូននៅឡើយ។ ប្តីមានឈ្មោះ កែវ រតនា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡានទីតាំង ជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិ សំព័រ ឃុំ រំដួល ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមការឱ្យដឹងពីអ្នកនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើកម៉ូតូម៉ាក ហុងដា សង់គុប ពណ័ខ្មៅ ស្លាកលេខ ទ.8844ភ.ព1 បើកពីលិចទៅកើត ខណះមកដល់ចំនុចកើតហេតុខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើក ស្របគ្នាមកពីក្រោយគៀរឲ្យដួល បណ្ដាលអោយស្ត្រីជាប្រពន្ធ បោកក្បាលនិងថ្នល់ បែកផ្នែកខាងក្រោយស្លាប់ភ្លាមៗ ដោយមិនពាក់មួកសុវិត្តភាពនិងប្ដីរងរបួសស្រាល បែកក្បាលបន្តិចបន្ទួច ហើយរថយន្តបង្កមិនព្រមឈប់ ទទួលខុសត្រូវនោះទេព្យាយាមបើករត់គេច បាត់ស្រមោល។
ចំណែកសាច់ញាតិជនរងគ្រោះម្នាក់បានឲ្យដឹងថា៖ មុនពេលមានគ្រោះថ្នាក់នោះពីរនាក់ប្តីប្រពន្ធទើបចេញមកពីវិធី សូត្រមន្តលើករាសី បងប្អូនជីដូនមួយនៅផ្លូវជាតិលេខ៣កែងនិងផ្លូវ៣០ម៉ែត្រក្នុងគោលបំណងទៅផ្ទះជួលនៅក្បែកន្លែងកើតហេតុ ប្រហែល២០០ម៉ែត្រ ទៀតដល់ហើយ ។

ក្រោយកើតហេតុសមត្ថកិច្វបានមកដល់កន្លែងកើតហេតុធ្វើកំណត់ហេតុរួចប្រគល់សពអោយក្រុមគ្រួសារយកទៅដំកល់ទុកនៅវត្តសំបួរមាសធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង