ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនខ្មែរម្នាក់ និងជនជាតិចិ១៣នាក់ បម្រុងបើករថយន្ត ឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់

44

 

ភ្នំពេញ ÷ កងកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់ បិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចគោលដៅ រង្វង់មូលគួចការណុង ឃាត់បានរថយន្តស៊េរីទំនើប២គ្រឿងឃាត់បានមនុស្ស១៤នាក់ ជនជាតិចិន១៣នាក់ និងតៃកុងជាជនជាតិខ្មែរម្នាក់នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ចំណុចគោលដៅគល់ស្ពានជ្រោយចង្វារត្រេីយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះប្រចាំគោលដៅ នៅរង្វង់មូលគួចកាណុង បានឲ្យដឹងថា ដោយការអនុវត្តគរពតាមគោលការណ៍រាជរដ្ឋភិបាល មិនថាតែប្រជាពលរដ្ឋណាបើកបរ
មធ្យោបាយដោយរថយន្ត និងយានជំនិះផ្សេងៗគ្រប់ប្រភេទ ត្រូវតែធ្វើរការឃាត់​និងសួរនាំ បើមិនមានលិខិតអនុញ្ញាត និងមិនមានការចាំបាច់ ត្រូវតែហាមឃាត់និងសួរនាំទាំងអស់ ដោយឡែកនៅម៉ោងកើតហេតុខាងលើ ដោយឃើញថាមានរថយន្តស៊េ រីទំនើប២គ្រឿង បើកបដោយជនជាតិចិន រួមនឹងមានបុរសជាជនជាតិខ្មែរម្នាក់ បម្រុងបើករថយន្តឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំតែម្តង រថយន្តទីមួយ ម៉ាក អូឌី
ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2-AH 6216 បើកបដោយបុរសជនជាតិខ្មែរ រួមនឹងមានគ្នានៅក្នុងនោះ រីឯរថយន្តទី២ ម៉ាក Alpart ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2-BC 1606 បើកបរដោយបុរសជនជាតិខ្មែរ និងជនជាតិចិន នៅក្នុងរថយន្តនោះផងដែរ ដោយសមត្ថកិច្ចប្រចាំនៅគោលដៅ បានធ្វើការឃាត់និងសួរនាំទៅឃើញថា មិនមានឯកសាអនុញ្ញាតនិងមិនមានការចាំបាច់ ទើបសមត្ថកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើ ឲ្យឃាត់រថយន្តទាំង២គ្រឿង និងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។ ក្រោយពីការឃាត់សួរនាំទៅដោយ
បុរសជាជនជាតិខ្មែរ បានប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា ដោយខ្លួនបានជូនជនជាតិចិនទាំង១៣នាក់ មានស្រីនិងប្រុសធ្វើដំណើរចេញពីម្តុំបឹងកេង គោលបំណងឆ្ពោះទៅកន្លែងស្នាក់នៅខុនដូ​ នៅជ្រោយចង្វារ ទៅកន្លែងជនជាតិចិនស្នាក់នៅរួមទាំងខ្លួន មិនមានឯកសារនិងការអនុញ្ញាត។

បន្ទាប់ពីឃាត់រថយន្តស៊េរីទំនើប២គ្រឿង និងមនុស្ស១៤នាក់ រួមមានខ្មែរម្នាក់រួច ក៏មានវត្តមានអភិបាល ខណ្ឌដូនពេញ ចុះមកជួយអន្តរាគមន៍ភ្លាមៗ រួចពិនិត្យឃើញថាមិនមានឯកសារ និងមិនលិខិតអនុញ្ញាត ឲ្យមានការចេញចូលរាជធានីភ្នំពេញ ជាពិសេសតំបន់បិទខ្ទប់ក៏ បានបញ្ជូនខ្លួនជនជាតិចិនទាំង១៣នាក់ រួមនិងតៃកុងរថយន្តខ្មែរម្នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំ អនុវត្តបន្តទៅតាមនីតិវិធីទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង