ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីនិងកងទ័ពជើងគោក បន្តដឹកស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ជិត២ម៉ឺនគ្រួសារ កាលពី២៧មេសា

36

ភ្នំពេញ៖ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ឃើញថា ថ្ងៃទី២៧ មេសានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហាន បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅជូនទៅបងប្អូនប្រជាពលរដ្ឋបានចំនួន១៧៣៥០គ្រួសារ នៅតាមខណ្ឌជាង១០នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលកាន់ការងារលើផ្នែកនេះបានឱ្យដឹងថា ៖កាលពីថ្ងៃទី២៧ មេសាម្សិលនេះ អាជ្ញាធរខណ្ឌនីមួយៗបាន បន្តសហការជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហានបានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន១៧៣៥០គ្រួសារ ក្នុងនោះ
បានដឹកជញ្ជូនទៅចែក ជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៤៣០០គ្រួសារ នៅពោធិសែនជ័យចំនួន៤៥០០គ្រួសារ ខណ្ឌដង្កោ ៥៥០គ្រួសារ ខណ្ឌសែនសុខ ១០០០គ្រួសារ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន១០០០គ្រួសារ
ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៧០០គ្រួសារ ខណ្ឌ ៧មករា ៥០០គ្រួសារ ខណ្ឌទួលគោក ៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌបឹងកេងកង ៥០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ និងខណ្ឌកំបូលចំនួន៥០០គ្រួសារ។
គួរបញ្ជាក់ថា៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែក ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង