ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺ កេីតទុក្ខ អ្នកស្លាប់ បាត់មុខ អ្នកជា ត្រេកអរ

39

 

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២១បានថ្លែង ក្រេីនរំលឹកថា ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺ កេីតទុក្ខ អ្នកស្លាប់ បាត់មុខ អ្នកជា ត្រេកអរ ។

លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ដា តែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួប ដែរ អ្វីដែលយេីងចង់បាន គឺ មិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបេីមិនមានអ្នកឈឺហេីយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។ វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បេីមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។ សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលេីនេះ ដេីម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង