ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដីណែនាំគោលការណ៍ អនុវត្តចំពោះ សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារភេសជ្ជៈ ក្នុងតំបន់លឿងទុំ , តំបន់លឿង

173

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជគ្រប់ប្រភេទ ក្នុង តំបន់លឿងទុំ, តំបន់លឿង ត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ ដាច់ខាតមិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទាន។

អនុលោមតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយបានកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា ៣ (បី) តំបន់ គឺ “តំបន់ក្រហម “តំបន់លឿងទុំ” និង “តំបន់លឿង” ។ ជាគោល្លការណ៍ សម្រាប់ “តំបន់ក្រហម” រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ -ភេសជ្ជៈ គ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ន និងសម្រាប់ “តំបន់លឿងទុំ- សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ ជាលក្ខណៈវចខ្ចប់។ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរ។

យ៉ាងណាមិញ ដោយពិនិត្យឃើញពីភាពចាំបាច់ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឱ្យសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង “ អាចដំណើរការទៅដោយសុវត្ថិភាព ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ក្នុងអំឡុងពេលន ការបិទខ្ចប់ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១. គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាណូ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ក្នុង តំបន់លឿង ” ក៏ត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់ ដាច់ខាតមិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ដោយ ត្រូវអនុវត្តរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

២.សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ដែលបើកដំណើរការ នៅក្នុង “តំបន់លឿង ” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាគោលការណ៍ សម្រាប់ “តំបន់ក្រហមៗ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ន និងសម្រាប់ ”តំបន់លឿងទុំ” សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរ ជាលក្ខណៈវចខ្ចប់។

យ៉ាងណាមិញ ដោយពិនិត្យឃើញពីភាពចាំបាច់ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឱ្យសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿង“ អាចដំណើរការទៅដោយសុវត្ថិភាព ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀត ក្នុងអំឡុងពេលន ការបិទខ្ចប់ នោះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖

១.គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ក្នុង “តំបន់លឿងៗ ក៏ត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវចខ្ចប់ ដាច់ខាតមិនត្រូវទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ដោយ ត្រូវអនុវត្តរយៈ ពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

២.សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ នៅក្នុង តំបន់លឿង -ភេសជ្ជៈគ្រប់ប្រភេទ ដែលបើកដំណើរការ ” ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វ ពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង