ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៦៩៨នាក់ និងអ្នកជំងឺចំនួន ៩៩៤នាក់ជាសះស្បើយ

54

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ ៦៩៨នាក់ និងអ្នកជំងឺចំនួន៩៩៤នាក់ បានជាសះស្បើយ ។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អ្នកឆ្លងទាំង៦៩៨នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ៥៨៨នាក់, ខេត្តបន្ទាយមានជ័យ ៤៣នាក់, ខេត្តកំពង់ស្ពឺ ៣នាក់, ខេត្តតាកែវ ៣នាក់, ខេត្ដពោធិ៍សាត់ ២នាក់, ខេត្តកណ្តាល ៧២នាក់ និងខេត្តព្រះសីហនុ ១៦នាក់ ខណៈម្នាក់ទៀត ជាពលករមកពីប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព៕

អត្ថបទដែលជាប់ទាក់ទង