ខណ្ឌបឹងកេងកងបន្តចុះចែកអំណោយ សប្បុរសធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយបានចាត់ឲ្យរដ្ឋបាលសង្កាត់ទាំង០៧ បន្តរៀបចំចុះចែកអំណោយសប្បុរសធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង ដើម្បីសម្រាលការខ្វះខាតដល់ បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋដែល មកទទួលនូវអំណោយសប្បុរសធម៌ សូមពាក់ម៉ាសការពារ ដោយរក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួល អំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន៕ដោយសុវណ្ណភូមិ