ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន នាំយកអំណោយសម្ដេច ទាំងទ្វេរចែកជូនប្រជាពលរដ្ឋ

72

ភ្នំពេញ៖នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោកថេង សុថុលអភិបាលខណ្ឌចំការមន ដែលអមដំណើរដោយលោក លោកស្រីអភិបាលរងខណ្ឌ និងលោកចៅសង្កាត់ដោយ បានបន្តនាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ និងមានជីវភាពខ្វះខាត ព្រមទាំងកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ និងបន្ទប់ជួលចំនួន៧៨០គ្រួសារ ដែលរស់នៅភូមិ១១, ភូមិ១២ក្នុងសង្កាត់ទន្លេបាសាក់ ចំនួន ១៤១គ្រួសារ, សង្កាត់បឹងត្របែកចំនួន ៤២៨គ្រួសារ និងសង្កាត់ផ្សារដើមថ្កូវចំនួន ២១១គ្រួសារ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង