ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការពារជាតិ ប្រកាសយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញពិសេសតំបន់ក្រហម

39

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ មេសានេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ អញ្ជើញជាអធិបតី ក្នុង​ពិធី​បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើ ម្បីរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជា ពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​រាជ ធានី​ភ្នំពេញ តាមបណ្តាខណ្ឌចំនួន ៤ រួមមានខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល ។
ការបើកយុទ្ធនាការជាតិ ចាក់វ៉ាក់ សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រៀបចំឡើងក្នុងទីតាំងមូល ដ្ឋានកងទ័ព កងពលតូចលេខ ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថាៈ ការផ្សព្វ ផ្សាយ​ប្រគល់​ភារកិច្ច​ដល់​ក្រុមការងារ​រៀប ចំ​ចាក់​វ៉ាក់សាំង​ជូន​បប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលមាន​ហានិ ភ័យ ចាប់ដំណើរ ការចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ត ទៅ ដែលមានគណៈ កម្មការ​ចំពោះ​កិច្ច​បានប្រគល់​ឲ្យ​កងយោ ធពល​ខេមរភូមិន្ទ ទទួល ខុសត្រូវ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពល រដ្ឋនៅក្នុង​ខណ្ឌ​ចំនួន​បួន គឺ​នៅ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌ​កំបូល​។​
សម្តេច​ពិជ័យ​សេនាបញ្ជាក់ថាៈ ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពល រដ្ឋនៅ ក្នុង​តំបន់​ហានិភ័យ​នេះ គឺជា​ក្តីសង្ឃឹម​និង​ជឿជាក់​មួយ ទៀត​សម្រា ប់ប្រយុទ្ធប្រឆាំង​ជាមួយនិង​កូ​វីដ​១៩ ដែលជា​ជំងឺ​រារាតត្បាត៏កាច​សាហាវ​នេះ​។
គួរបញ្ជាក់ថាៈ យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពល រដ្ឋរស់នៅតំបន់ក្រហម និងបើកយុទ្ធនាការពីថ្ងៃទី១ដល់ថ្ងៃទី ៣០ខែ ឧស ភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។
សូមជម្រាបថាៈ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រឹងប្រែង​ស្វះស្វែង​យ៉ាងខ្លាំង​ក្នុង​ការរក​វ៉ាក់ សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​កុំអោយ​ឆ្លង​រោគ​កូ​វីដ​-១៩​។ មកទល់ពេលនេះ កម្ពុជា​ទទួល​បាន​វ៉ាក់ សាំង​ចំនួន​ជិត ៤​លាន​ដូ​ស​រួចមកហើយ ភាគច្រើនជា​វ៉ាក់សាំង​ជំនួយ និង​ទិញ​ពី​ប្រ ទេស​ចិន​។
សូមបញ្ជាក់ថាៈ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ រួម មាន​៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sino pharm) ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ១.៣​លាន​ដូ​ស​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ទិញ​ពី​ប្រទេ ស​ចិន ចំនួន ២​លាន​ដូ​ស និង​វ៉ាក់ សាំង​អា​ស្ត្រា​ហ្សេ​នី​កា (AstraZe neca) ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន ៣២ ៤,០០០​ដូ​ស​។​
​តាមរយៈ​វ៉ាក់សាំង​ទាំងនេះ កម្ពុជាបាន​ប្រឹងប្រែង​ចាក់​ជូន​ប្រជា ពលរដ្ឋចំនួន​ប្រមាណ ១​ លាន៣ សែននាក់រួចហើយ​។ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​២ ក្នុង​អាស៊ាន បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី ដែល​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ច្រើន​ជូន​ប្រជា ពលរដ្ឋ​៕ សំរិត

អត្ថបទដែលជាប់ទាក់ទង