ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចអគ្កមហាពញាចក្រី ហេង សំរិន៖ ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ (ច្រត់ព្រះនង្គ័ល ) ប្រារព្ធធ្វើឡើងនៅថ្ងៃ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ បំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់គោឧស ភ រាជ ដើម្បីការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថា រដូវវស្សាបានផល

37

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានសម្ដែងនូវការអបអរសាទរចំពោះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងបានចាត់ទុកព្រះរាជពិធីបុណ្យ នេះ ជាព្រះរាជប្បវេណីដ៏ សំខាន់ និងចាត់ទុកជាវប្បមង្គល មួយដ៏ប្រសើររបស់ ប្រជាពល រដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពី បុរាណ កាលរៀងមក។ ការបញ្ជាក់ របស់សម្ដេចប្រធានរដ្ឋសភានេះ តាមរយៈហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
សម្ដេចអគ្កមហាពញាចក្រី ហេង សំរិន បានថ្លែងថា ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ «ច្រត់ ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុង គោលបំណងផ្សងមើល ពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧស ភ រាជ» និងជាការប្រកាសប្រាប់ ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។ ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះ អង្គតែង តែស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ។ ប៉ុន្តែ រយៈពេលពីរឆ្នាំមកហើយ ដែលយើងមិនបានរៀបចំព្រះរាជធិធីបុណ្យ ដ៏មាន អត្ថន័យ និង សារៈសំខាន់នេះ ដោយសារជំងឺកូវដ-១៩។ សម្ដេចពញាចក្រីបានបន្ដថា កូវីដ-១៩បានបំផ្លាញ ទាំងសេដ្ឋកិច្ច សេចក្តីសុខរបស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាននៅក្នុងការរៀប ចំព្រះ រាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិដ៏ផូផង់ជាច្រើនទៀត។ សូមបងប្អូនជន រួមជាតិទាំងអស់ចូលរួមទប់ស្កាត់ ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងរាលដាលនៅក្នុងសង្គមជាតិយើងបន្តទៀត។
សម្ដេចប្រធានរដ្ឋសភាបានថ្លែងបញ្ជាក់ថា ការចូលរួមរបស់បងប្អូន កូន ក្មួយ ជាកត្តា សំខាន់បំផុតដើម្បីឱ្យយើងឈានទៅគ្រប់គ្រងមេរោគនេះបាន ក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនេះ សូម ការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗ គោរពឱ្យបាន រាល់វិធាន ការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តន៍ឱ្យបាន ម៉ឹងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរ ចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យ មាន ការចម្លងជំងឺនេះជាចៃដន្យ ទៅមនុស្សជាទីស្រឡាញ់របស់យើងដោយមិនដឹងខ្លួន។
សម្ដេចពញាចក្រី ហេង សំរិន ក៏សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេច ក្តី ចម្រើន គ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យការបង្កបង្កើនផលរបស់កសិករយើងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់មុខដំណាំ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង